ក្រុមហ៊ុនសែលកាត និងផលិតកម្មបារមី បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូ តាមរយៈការផលិតវីដេអូបទចម្រៀង “Time to Rise”

ភ្នំពេញ ៖ តារាចម្រៀងរ៉េបកំពុងពេញនិយម វណ្ណដា ទើបតែបានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់គាត់មួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នាជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារនៅក្នុងផលិតកម្មបារមី ក៏កំពុងបង្កើនទំនាក់ទំនងជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត។

សិល្បករវ័យក្មេងរូបនេះ កំពុងក្លាយខ្លួនជាទូតសុឆន្ទៈដ៏ល្បីមួយរូបរបស់ក្រុមហ៊ុនសែលកាត ពោលគឺរូបគាត់មានអ្នកគាំទ្ររហូតដល់ជាង 3លាននាក់នៅលើបណ្តាញសង្គម និងទទួលបានការចូលទស្សនាបទចម្រៀងទាំងអស់របស់គាត់ សរុបជាង 250លានដង ក្នុងឆ្នាំ 2020 កន្លងទៅនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយផលិតកម្មបារមីនេះ គឺដើម្បីផ្តោតបន្ថែមទៅលើការស្វែងរកនូវមធ្យោបាយថ្មីៗក្នុងការបង្កើតមាតិកាឌីជីថលសម្រាប់ពលរដ្ឋខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយសិល្បករមានទេពកោសល្យ និងអ្នកគាំទ្រ ហើយវាក៏ជាសម្ព័ន្ធភាពមួយ ដែលជួយលើកស្ទួយដល់សិល្បករក្នុងស្រុកផងដែរ។

សែលកាត មានក្តីរំភើបរីករាយ និងពេញចិត្តជាខ្លាំងជាមួយនឹងគុណភាពនៃមាតិកា ដែលនាំមកជូនសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយពួកយើងនឹងប្តេជ្ញាបន្តគាំទ្រដល់សិល្បករខ្មែរ ដើម្បីជួយពួកគាត់ក្នុងការស្វែងរកនូវគោលដៅរបស់ខ្លួន រួមទាំងសហការជាមួយពួកគាត់ឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner