យាយ​​ ​លោក​អូ​បា​ម៉ា​ទទួលមរណៈភាព​ហើយ​

លោកស្រី​ S​ar​a​h​ On​y​an​go​ Ob​am​a​ ​ជីដូន​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​បាន​ស្លាប់​ក្នុង​វ័យ​៩​៩​ឆ្នាំ​ ​នៅ​ក្នុង​មន្ទីរ​ព​ទេ្យ​មួយ​ ​នា​ក្រុង​ K​i​sum​u ​ប្រទេស​កេ​ន​យ៉ា​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​មីនា​ ​ម្សិលមិញ​។​

​លោក​អូ​បា​ម៉ា​បាន​រៀបរាប់​លើ​បណ្តាញ​សង្គម​ថា​ ​លោកស្រី​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​លោកយាយ​ S​ar​a​h​ ​ប៉ុន្តែ​សម្រាប់​លោក​និង​ក្រុម​គ្រួសារ​បាន​ហៅ​លោកយាយ​ ​D​an​i​ ​ឬ​ ​G​r​an​n​y​ ​។​ ​លោក​ថា​ ​ពួក​លោក​នឹង​នឹក​លោកយាយ​និង​ដឹងគុណ​លោកយាយ​ជា​រៀង​រហូត​។

​លោកយាយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​គ្រូបង្រៀន​ជនជាតិ​កេ​ន​យ៉ា​ ​និង​ជា​អ្នក​គៀង​គរ​មូលនិធិ​សប្បុរស​ធម៌​ ​ដែល​ជួយ​ដល់​ការអប់រំ​ក្មេងស្រី​ ​និង​កុមារ​កំព្រា​។​ ​លោកស្រី​ក៏​ធ្លាប់​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ផ្តល់​ពានរង្វាន់​ ​ក្នុង​ការ​ទទួលស្គាល់​លើ​កិច្ចការ​ងារ​ជួយ​អប់រំ​របស់​លោកស្រី​ ​កាលពី​ឆ្នាំ​២​០​១​៤​ផង​ដែរ​។

អ្នកនាំពាក្យ​ក្រុម​គ្រួសារ​របស់​លោក​អូ​បា​ម៉ា​ថា​ ​លោកស្រី​មាន​អា​កា​រៈ​មិន​ស្រួលខ្លួន​ ​ប្រមាណ​១​ស​ប្តាហ៍ ​មុន​ពេល​ស្លាប់​ ​ប៉ុន្តែ​ពុំ​មាន​ជំងឺ​កូ​វី​ដ​១​៩​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner