ឃាត់ជនសង្ស័យគ្រឿងញៀនចំនួន៣១នាក់ នៅថ្ងៃនេះ (Video Inside)
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅ ថ្ងៃទី៣០ មីនា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣១នាក់មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន១៦ នាក់ និងអ្នកប្រើប្រាស់១៥នាក់ ។
វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី៣០មីនានេះ រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង៦៧ក្រាម និង៨កញ្ចប់តូច។ ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានរាជធានីភ្នំពេញ, ខេត្តកំពង់ ចាម, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង, ខេត្តពោធ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។