​អ៊ីតាលី​សម្រេច​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន​២​រូប​ ​ដោយ​ចោទប្រកាន់​ពី​បទ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ចារកិច្ច

​អ៊ីតាលី​៖​ ​កងកម្លាំង​ពិសេស​អ៊ីតាលី​បាន​ចាប់ខ្លួន​មន្ត្រី​កងទ័ពជើងទឹក​មួយ​រូប​ ​នៅ​យប់​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ក្រោយ​មន្ត្រី​យោធា​រូប​នោះ​បាន​ជួប​ ​និង​ផ្តល់​ឯកសារ​ទៅ​មន្ត្រី​ការទូត​រុស្ស៊ី ​។​ ​ចំណែក​មន្ត្រី​ការទូត​រុស្ស៊ី​មិន​ត្រូវ​បាន​ចាប់ខ្លួន​ឡើយ​ ​ដោយមាន​អភ័យឯកសិទ្ធិ​ការទូត​ ​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​ ​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី​លោក​ ​L​u​i​g​i​ ​D​i​ ​Ma​i​o ​បាន​ហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក​ S​erg​e​y​ R​a​z​o​v​ ​មក​សួរនាំ​ ​និង​តវ៉ា​ជា​ផ្លូវការ​ ​។​ ​លោក​ ​Ma​i​o ​បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ពី​ការ​បណ្តេញ​ចេញ​ជាបន្ទាន់​ ​នូវ​មន្ត្រី​ការទូត​រុស្ស៊ី​ចំនួន​២​រូប​ ​ដែល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ដ៏​ធ្ងន់ធ្ងរ​នេះ​ ​។​ ​ប្រភព​ពី​ក្រុម​ស្រាវជ្រាវ​អ៊ីតាលី​អះអាង​ថា​ ​មន្ត្រី​កងទ័ព​ជើង​មួយ​រូប​ឈ្មោះ​ ​W​alter​ B​i​o​t​ ​បម្រើ​ការ​នៅ​អង្គភាព​គោល​នយោបាយ​យោធា​ ​ក្នុង​ការិយាល័យ​នាយសេនាធិការ​កងទ័ព​ ​។​ ​អង្គភាព​នេះ​ ​ទទួលបន្ទុក​ព័ត៌មាន​សំងាត់​ទាំងអស់​ ​រួម​ទាំង​ឯកសារ​សម្ងាត់​របស់​សម្ពន្ធ​យោធា​ N​AT​O ​ផង​ដែរ​ ​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​អ៊ីតាលី​និយាយ​ថា​ ​លោក​ B​i​o​t​ ​ទទួល​ប្រាក់​ចំនួន​៥​ពាន់​អឺ​រ៉ូ​ពី​មន្ត្រី​ការទូត​រុស្ស៊ី ​។​ ​ចំណែក​ប៉ូលិស​អ៊ីតាលី​អះអាង​ថា​ ​ការ​ចាប់ខ្លួន​នេះ​អាច​ធ្វើ​ទៅរួច​ ​ក្រោយ​មាន​ការស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ​ ​ដែល​ដឹកនាំ​ដោយ​ភ្នាក់ងារ​ចារកិច្ច​អ៊ីតាលី​ (​A​I​S​I​) ​និង​គាំទ្រ​ដោយ​អគ្គ​នាយសេនាធិការ​កងទ័ព​ ​។​

ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​មន្ត្រី​ការទូត​របស់​ខ្លួន​ខាងលើ​នេះ​ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ ​D​m​i​try​ ​P​e​sko​v​ ​ស​ង្ឃឹ​ង​ថា​ ​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ ​និង​បែប​ស្ថាបនា​រវាងប្រទេស​ទាំងពីរ​នឹង​បន្ត​ទៅមុខ​ទៀត​ ​ខណៈ​ស្ថានទូត​រុស្ស៊ី​នៅ​រដ្ឋធានី​រ៉ូ​ម​បាន​ត្រឹម​សម្តែង​ការ​សោកស្តាយ​ ​ប៉ុន្តែ​ពុំបាន​លើកឡើង​ពី​ចំណាត់​ការ​ប្រឆាំង​តបនឹង​អ៊ីតាលី​វិញ​ឡើយ​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner