ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ ត្រូវនគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង ប៉ុស្តិ៍នគរបាលគោកឃ្លា ង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនករណីឆក់យកទូរស័ព្ទដៃគេ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខហាងលក់គ្រឿងអគ្គិសនីម៉ូដិនហូម ផ្លូវលេខ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ សុខា សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១គ្រឿង ម៉ាកVIVO ពីជនរងគ្រោះឈ្មោះ ចាន់ វលិដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 របស់ជនសង្ស័យ , ទូរស័ព្ទដៃម៉ាកVIVO ១គ្រឿងប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner