សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សម្លឹងឃើញប្រទេសតំបន់អឺរ៉ុប ជាទិសដៅបំប៉ន អេរិច ប៉ាន ត្រៀមស៊ីហ្គេម នៅវៀតណាម

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាតាមប្រព័ន្ធតេឡេក្រាម នាល្ងាចថ្ងៃទី៣១ ខែ មិនាឆ្នាំ២០២១ថា កីឡាករជម្រើសជាតិ ទម្ងន់ធ្ងន់របស់កម្ពុជា កូនខ្មែរកាត់អាមេរិក អេរិច ប៉ាន ដែលត្រៀមចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បច្ចប្បន្ននេះកំពុងតែបង្កើនការហ្វឹកហាត់សម្រកគីឡូ នៅក្លិបប្រដាល់ Saigon Sport Club នៅប្រទេសវៀតណាម ឲ្យមកនៅត្រឹមគីឡូ៩១ ដែលជាគីឡូត្រូវប្រកួត នៅស៊ីហ្គេម ។


អគ្គលេខាធិការខាងលើ អះអាងថា ទោះបីនៅពេលខាងមុខនេះ សហព័ន្ធយើងមានការប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់ នៅក្នុងជំរុំតាមផែនការរបស់ក្រសួងអប់រំយុវជន និងកីឡា យ៉ាងណាក្តីតែកីឡាករទម្ងន់ធ្ងន់ កូនខ្មែរកាត់អេមេរិក អេរិច ប៉ាន មិនបានចូលមកហ្វឹកហាត់ នៅកម្ពុជា ដូចកីឡាករដ៏ទៃទៀតទេ ពោលគេនៅតែបន្តការហ្វឹកហាត់ នៅវៀតណាមដដែល ដោយសារការប្រកួតខិតជិតមកដល់សហព័ន្ធនឹងបញ្ជូនគេទៅហ្វឹកហាត់បំប៉នបន្ថែមនៅតំបន់អឺរ៉ុប ដើម្បីត្រៀមដណ្តើមមេដាយឲ្យបានជូនកម្ពុជា ។


សូមបញ្ជាក់ថា កីឡាករកូនខ្មែរកាត់អាមេរិក អេរិច ប៉ាន ត្រូវហ្វឹកហាត់សម្រកអោយបាន២០គីឡូ មកត្រឹម៩១គីឡូក្រាម ដើម្បីត្រៀមប្រកួត នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ។
គួររំលឹកថា មុនសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជ្រើសរើស អេរិក ប៉ាន ជាកីឡាករជម្រើសជាតិ កូនខ្មែរកាត់អាមេរិករូបនេះ បានហ្វឹកហាត់នៅក្លិបប្រដាល់ Saigon Sport Club នៅប្រទេសវៀតណាម ម្រមាណជា២ឆ្នាំហើយ បានគ្រងខ្សែក្រវ៉ាត់បានមួយលើប្រភេទទម្ងន់ Heavyweight ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner