វគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ vCloudPoint និងគ្រប់គ្រងបន្ទប់កុំព្យូទ័រ តាមវិទ្យាល័យដែលមានអគារធនធាន

ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ vCloudPoint និងគ្រប់គ្រងបន្ទប់កុំព្យូទ័រ តាមវិទ្យាល័យដែលមានអគារធនធាន ជូនដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតាមអនឡាញ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានបានសម្ដែងការកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ចំពោះការចូលរួមវគ្គបណ្ដុះបណ្ដាលពីចម្ងាយតាមអនឡាញ ដែលទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ជំនួយដល់ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាកត្តាចាំបាច់បំផុតក្នុងបរិបទនាពេលបច្ចុប្បន្នដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ស្របតាមវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះផងដែរ លោកប្រធាន បានផ្ដាំផ្ញើឱ្យគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ដែលបានចូលរួមបណ្ដុះបណ្ដាលបន្តចែករំលែកចំណេះដឹងដល់សហការីនៅតាមវិទ្យាល័យរៀងខ្លួន ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានធំទូលាយ និងទទួលបានប្រសិទ្ធភាពខ្ពស់៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner