ក្រុម អ៊ីតាលី បានឈ្នះបីប្រកួតជាប់ៗគ្នា នៅវគ្គជម្រុះ FIFA World Cup 2022

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានយកឈ្នះលើ លីទុយអានី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន LFF Stadium, Vilnius វគ្គជម្រុះ FIFA World Cup 2022 កាលពីយប់មិញ ។
២គ្រាប់របស់អ៊ីតាលី រកបានដោយកីឡាករ Stanfano Sensi នាទី៤៧ និង Ciro Immobile នៅនាទី៩០+៤ ដោយបាល់ពិន័យ១១ម៉ែត្រ ។ ខណៈ ១ប្រកួតទៀត អ៊ីសស្លង់ខាងជើង ០:០ ប៊ុលហ្គារី ។ ចំណែកក្នុងពូលD ក្រុមបារាំង បានយកឈ្នះ ប៊ូសន្នី ១:០ ដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទី៦០ រីឯអ៊ុយក្រែន ១:១ ជាមួយ កាហ្សាក់ស្ថាន ។ ខណៈពូល F ក៏មាន៤ប្រកួតផងដែរ គឺក្រុម Denmark ៤:០ Austria , Israel ៤:១ Moldova , និងក្រុម Scotland ៤:០ Faroe Islands ។

សូមបញ្ជាក់ថា ៣ប្រកួតចុងក្រោយនេះ ក្រុមអ៊ីតាលី ឈ្នះជាប់ៗគ្នា ឈរនៅកំពូលតារាងពូល C មាន៩ពិន្ទុ ខណៈ២ប្រកួតកន្លងមក នៅវគ្គជម្រុះ World Cup 2022 យកឈ្នះលើ ក្រុមប៊ុលហ្គារី ២-០ និងឈ្នះក្រុមអៀរឡង់ខាងជើង ២-០ ដូចគ្នា ៕
