ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ជិត២ពាន់នាក់ (Video)

រាជធានីនិងខេត្តចំនួន៥ បានរងការឆ្លងចូលក្នុងសហគមន៍នៅក្នុងរយ:ពេល២៤ចុងក្រោយនេះដែលនៅក្នុង នោះខេត្តព្រះសីហនុមានការឆ្លងច្រើនជាង។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ទីតាំងដែលបានរកឃើញការ ឆ្លងទាំង៦៣ករណីនៅថ្ងៃពុធនេះ រួមមានខេត្តព្រះសីហនុមានចំនួន៣៤ករណី, រាជធានីភ្នំពេញចំនួន២៣ករណី, ខេត្តត្បូងឃ្មុំចំនួន៤ករណី, ខេត្តកណ្តាល១ករណី, និងខេត្តស្វាយរៀង១ករណីផងដែរ។ ក្នុងចំណោមអ្នកឆ្លងក្នុង ព្រឹត្តិការណ៍សហគមន៍២៤ម៉ោងចុងក្រោយនេះ ការឆ្លងលើពលរដ្ឋខ្មែរមានចំនួន៥៩នាក់, និងលើជនជាតិចិន ចំនួន៤នាក់។

សូមជម្រាបថាចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងដល់១ពាន់៩១៤នាក់នោះហើយ។ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ គិតត្រឹមថ្ងៃទី៣១មីនា បានឆ្លងដល់ក្នុងរាជធានីខេត្តចំនួន ១៦ហើយ គឺនៅភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, និងខេត្តតា កែវ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner