ការឆ្លងកូវីដចូលក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់១ពាន់៩៤៩ (Video Inside)
ការឆ្លងចូលក្នុងសហគមន៍មានចំនួន៣៥ករណី ប៉ុន្តែការឆ្លងនៅក្នុងក្រុងភ្នំពេញតែមួយមានរហូតដល់៣០ករណី ដែលជាចំនួនច្រើនជាងគេបង្អស់ ក្នុងចំណោមការឆ្លងនៅក្នុងរាជធានីនិងខេត្តចំនូន៣ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមក្រសួងសុខាភិបាលនៅ ក្រៅពីរាជធានីភ្នំពេញ, ខេត្តកណ្តាល បានឆ្លង៣ករណី និងខេត្ត ព្រះសីហនុមានចំនួន២ករណី។ ក្នុងចំណោមអ្នកឆ្លងក្នុង ព្រឹត្តិការណ៍សហគមន៍២៤ម៉ោងចុងក្រោយនេះ ការឆ្លង លើពលរដ្ឋខ្មែរមានចំនួន៣១នាក់, ជនជាតិចិនចំនួន៣នាក់, និងជនជាតិកូរ៉េម្នាក់ផងដែរ។ សេចក្តីរាយការណ៍ បានបញ្ជាក់ករណីបាត់បង់ជីវិតមនុស្ស២នាក់ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់១ពាន់៩៤៩នាក់ហើយ។ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ គិតត្រឹមថ្ងៃទី១មេសា បានឆ្លងដល់ក្នុងរាជធានីខេត្តចំនួន១៦ គឺនៅភ្នំពេញ, ខេត្ត កណ្តាល, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ ចាម, ខេត្តស្វាយ រៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, និងខេត្តតា កែវ។