រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបំរាមគោចរក្នុងរាជធានី (Video Inside)
រដ្ឋបាលរាជធានី បានប្រកាសអនុវត្តនូវបម្រាមគោចររយៈពេល១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១មេសានេះ ដែលការអនុវត្តច្បាប់មិនឲ្យដើរហើរក្នុងពេលយប់នោះ គឺនៅមួយថ្ងៃក្រោយការចេញនូវអនុក្រឹត្យបើកភ្លើងខៀវរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជធានីភ្នំពេញ គឺជាចំណុចក្តៅខ្លាំងបំផុតនៃការផ្ទុះកូវីដ១៩ក្នុងសហគមន៍ចាប់តាំងពីមាន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក។ បំរាមគោចរនឹងមានរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១ដល់១៤មេសារវាង ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។