សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តមប្រាជ្ញ ចន្ទ
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា សេង ឃុត ម្តាយបង្កើតរបស់ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦:៤០នាទីព្រឹក ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសិកាបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ឯកឧត្តម ប្រាជ្ញ ចន្ទ ស្ថិតនៅផ្ទះលេខ៥៧ ផ្លូវ៣១៧ កែង៣១៩ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




