ក្រសួងការងារបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិតតាមរោងចក្រ
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២១នេះបានជូនដំណឹងថ្មីមួយស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូរ៉ាក់) ជូនបងប្អូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាសនៅក្នុងរាជធានីភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះគឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថាក្នុងដំណើរការចាក់នេះនឹងមានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ចំនួន ៦០ក្រុម ដោយ ១ក្រុម មានគិលានុបដ្ឋាក និងគ្រូពេទ្យចំនួន ៨នាក់, អ្នកបញ្ចូលទិន្នន័យ និងអ្នកសម្របសម្រួលចំនួន ៧នាក់ និងមានសមត្ថភាពចាក់បានចំនួន ៤០០ដូស ក្នុងមួយថ្ងៃ។ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន ៣០ក្រុម នឹងចល័ត ចាក់វ៉ាក់សាំងចំនួន ២០ម៉ឺនដូស ក្នុងមួយខែ ជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅក្នុងដែន រាជធានីភ្នំពេញ។ ដោយឡែកក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន ៣០ក្រុមផ្សេងទៀត នឹងចល័តចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្តផ្សេងទៀតតាមការចាំបាច់ និងតាមចំនួនវ៉ាក់សាំងដែលមាន។
ក្រសួងបន្តឱ្យដឹងថា ចំពោះមុខនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ជូនបងប្អូនកម្មករ និយោជិត សូមជូនដំណឹងដល់ បងប្អូនកម្មករ និយោជិត និងម្ចាស់រោងចក្រ សហគ្រាស នៅក្នុងដែនរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា ជ្រាបអំពីកាលបរិច្ឆេទ ទីតាំង និងយន្តការចាក់វ៉ាក់សាំងកូដ -១៩ (ស៊ីណូវ៉ាក់) ដូចខាងក្រោម៖ សូមមើលសេចក្តីជូនដំណឹងខាងក្រោម




