មនុស្ស០២នាក់ស្លាប់ដោយរន្ទះបាញ់ ខណៈភ្លៀងមួយមេរយ៉ាងខ្លាំង លាយឡំខ្យល់កន្ត្រាក់

អត្ថបទដោយ៖
Kien Sereyvuth

   លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង បានឲ្យដឹង តាមរយៈសារតេឡេក្រាម ព្រលប់ៗ ថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះថា៖ មានករណីមនុស្សស្លាប់០២នាក់ ក្នុងឧបទ្ទវហេតុកើតឡើងដោយរន្ទះបាញ់។ ដោយកើតឡើងនៅកន្លែងផ្សេងៗគ្នា ហើយសពដែលស្លាប់ក្នុងហេតុការណ៍រន្ទះបាញ់នេះ គឺជា ស្ត្រីទាំង០២នាក់។

     តាមការគូសបញ្ជាក់របស់លោកអភិបាលស្រុកបានឲ្យដឹងថា៖ នៅវេលាម៉ោង ១៥.៤០នាទី នៅចំណុចក្រុមទី១០ ស្តិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីរន្ទះបាញ់០១លើក បានបណ្តាលឲ្យស្លាប់មនុស្ស០១ម្នាក់ ជនរងគ្រោះ ឈ្មោះ អៀង លីណា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។នៅមុនពេលហេតុការណ៍កើតឡើងនេះ ក្មេងស្រីដែលជាជនរងគ្រោះ បានជិះកង់ទៅសុំលុយម្តាយដើម្បីទិញនំហូប នៅពេលត្រលប់មកវិញ ដល់ទីវាលប្រហែល ១០០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។

       ក្រោយហេតុការណ៍កើតឡើងភ្លាមសមត្ថកិច្ចបានចុះត្រួតពិនិត្យសាកសព រួចក៏បានប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។លោកក៏បានឲ្យដឹងបន្ថែមទៀតនៅថ្ងៃដដែលនេះ វេលាម៉ោ ង១៦,០០នាទី នៅចំណុចក្រុមទី៩ ស្ថិតក្នុងភូមិឃុំខាងលើនេះ ក៏មានខ្យល់កន្រ្តាក់  បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និង បណ្តាលអោយប៉ើងរបើកដំបូលផ្ទះ ចំនួន០២ខ្នង  ផងដែរ។

១.ឈ្មោះ  ផ្លែក  ភឿត   អាយុ ៥៥ឆ្នាំ  ផ្ទះទំហំ ៦×២០ របើកដំបូលទាំងស្រុង ។​ ២.ឈ្មោះ  កង  រ៉េត  ភេទប្រុស  អាយុ៥២ឆ្នាំ  ផ្ទះទំហំ ៥x១២ ប៉ើងរបើកដំបូលខាងមុខ ខូចខាត៥០%។ ករណីនេះខាងលើនេះពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

     ហើយហេតការណ៍ករណីទី២នេះ បានកើតឡើង នៅវេលាម៉ោង១៦:០០នាទី ស្ថិតនៅចំណុចក្រុមទី៨ ភូមិ-ឃុំ ពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខណៈដែលមានភ្លៀងផ្គរខ្លាំងៗ បង្កឲ្យមានរន្ទះបាញកើតឡើងបានបាញ់បណ្ដាលឱ្យស្លាប់០១នាក់ ជនរងគ្រោះ ឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្ដីឈ្មោះ ប៉ោកម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន ០៥នាក់ ស្រី ០១នាក់ ។

      មុនហេតុការណ៍កើតឡើង ខណៈ ជនរងគ្រោះកំពុងឈរមើលកូន ពូនរងដាំដំឡូងមី ក៏ស្រាប់តែភ្លាមនោះ មានរន្ទះបាញ់ឲ្យស្លាប់តែម្ដង ។        ក្រោយពីសមត្ថកិច្ច បានចុះត្រួតពិនិត្យសាកសពរួចមក ក៏បានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner