ថៃបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់ទៀត ក្នុងនោះ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស
អត្ថបទដោយ៖
ឈឹម ទីណា
ថៃ៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន២៥០នាក់បន្ថែមទៀត ដោយក្នុងនោះរួមមាន២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង៥នាក់ជាករណីនាំចូលពីក្រៅប្រទេស ។
ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងស្រុកទាំង២៤៥ករណីខាងលើនេះ មាន១៥៦នាក់់ត្រូវបានរកឃើញនៅទីក្រុងបាងកក ៣០នាក់ខេត្តណារ៉ាត់ធីវ៉ាត់ ២០នាក់នៅខេត្តសាមុតប្រាកាន ១៨នាក់នៅឈុនបុរី ០៧នាក់នៅខេត្តសាមុតសាខន និងខេត្តមួយចំនួនទៀតត្រូវបានរកឃើញក្នុងចំនួនតិចតួចប៉ុណ្ណោះ ។
សូមជម្រាបថា នៅទូទាំងប្រទេសថៃគិតត្រឹមថ្ងៃទី៦ ខែមេសានេះ មានអ្នកឆ្លងជំងឺ COVID-19 សរុប២ម៉ឺន៩ពាន់៥៧១ករណី ក្នុងនោះមានអ្នកស្លាប់៩៥នាក់ និងជាសះស្បើយឡើងវិញ២ម៉ឺន៧ពាន់៩៤៨នាក់ ឬស្មើនឹង៩៤.៥១ភាគរយ ៕ ប្រភព៖ Bangkok Post


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។