ក្រុម West Ham United ទទួលបាន៣ពិន្ទុ ខណៈ Everton និង Crystal Palace ចែកគ្នាម្នាក់១ពិន្ទុ

ក្រុមញញួរធំ West Ham United បានយកឈ្នះក្រុម Wolverhampton Wanderers ៣:២ ទទួលបាន៣ពិន្ទុ ខណៈក្រុម Everton ស្មើក្រុម Crystal Palace ១:១ នៅលីគកំពូលអង់គ្លេស កាលពីយប់មិញ ។

៣គ្រាប់របស់ ក្រុម West Ham United រកបានដោយកីឡាករ Jesse Lingard នៅនាទី , Pablo Fornals នៅនាទី១៤ និងកីឡាករ Jarrod Bowen នៅនាទី៣៨ ចំណែក២គ្រាប់របស់ក្រុម Wolverhampton រកបានដោយកីឡាករ Leander Dendoncker នៅនាទី៤៤ និង Fabio Silva នៅនាទី៦៨ ។ រីឯ១គ្រាប់របស់ Everton រកបានដោយកីឡាករ James Rodriguez នៅនាទី៥៦ តែនៅនាទី៨៦ កីឡាករ Michy Batshuayi តាមស្មើរ នាទី៨៦វិញ ចែកគ្នាម្នាក់មួយពិន្ទុ ។


គួរបញ្ជាក់ថា ៣ពិន្ទុនេះបានក្រុម West Ham United ឈរលេខ៤ នៅលីគកំពូលអង់គ្លេស បន្ទាប់ពីឆ្លងកាត់ ៣០ប្រកួត ឈ្នះ១៥ ស្មើ៧ និងចាញ់៨ប្រកួត មាន៥២ពិន្ទុ ។ ខណៈ ក្រុម Manchester City កំពុងឈរកំពូលតារាង ឆ្លងកាត់៣១ប្រកួត ៧៤ពិន្ទុ ។ រីឯប្រកួតបន្ទាប់ក្រុម West Ham United នឹងត្រូវទទួលក្រុមភ្ញៀវ Leicester City នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ខាងមុខ នៅកីឡដ្ឋាន London Stadium ៕
