ក្នុងរយៈពេល២៤ម៉ោង កម្ពុជាបានចាក់វ៉ាក់សាំងទូទាំងប្រទេសបានជាង៥ម៉ឺន៦ពាន់នាក់ (Video Inside)
ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៥ម៉ឺន៦ពាន់ ៤៩៣។ ចំនួនចាក់វ៉ាក់សាំងទាំង៥ម៉ឺន៦ពាន់៤៩៣នាក់ក្នុងមួយថ្ងៃចុងក្រោយនេះ គឺរួមមាន ទាំងការចាក់ដូស លើកទី១ចំនួន៥ម៉ឺន៣ពាន់៦៥៣នាក់ និងការចាក់ដូសលើកទី២មានចំនួន២ពាន់៨៤០នាក់ ទាំងវ៉ាក់សាំងស៊ី ណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ។ កម្ពុជាដែលមានវ៉ាក់សាំងបង្កាកូវីដ ១៩ ទាំង៣ ប្រភេទសារុប៣លាន១២ម៉ឺន៤ពាន់ដូស បានចាប់ផ្តើមចាក់វ៉ាក់សាំង តាំងពីថ្ងៃទី១០កុម្ភៈឆ្នាំ ២០២១។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៥មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើក ទីមួយជូនដល់ប្រជាពលរដ្ឋ និងលើមន្ត្រីរាជការស៊ីវិល គិតចាប់តាំងពីថ្ងៃដំបូងនោះមក បានចំនួន៤៦ម៉ឺន ៤ពាន់៨៤៤នាក់ និងការចាក់ ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១៤ម៉ឺន៦៨នាក់។
ចំណែកការចាក់លើកងយោធពលខេមរភូមិន្ទវិញ យោងតាមក្រសួងការពារជាតិ ចំនួនអ្នកបានចាក់ដូសទីមួយបានកើន ដល់១៧ម៉ឺន៤រយនាក់ និងអ្នកដែល បានចាក់ដូសលើកទី២ ចំនួន ១១ម៉ឺន១ពាន់២១២នាក់។
បើសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៥មេសា ទាំងស៊ីវិលនិង យោធាមាន ចំនួន៦៣ម៉ឺន៥ពាន់២៤៤នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប ២៥ម៉ឺន១ពាន់ ២៨០នាក់។