ទារិកាមិនមានកាយសម្បទាគ្រប់គ្រាន់ សង្ស័យមកពីឪពុកបង្កើតរំលោភកូនខ្លួនឯង(ឈាមដូចគ្នា)

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ទារិកាម្នាក់ បានកើតចេញមកឃើញពន្លឺព្រះអាទិត្យ ក្នុងមន្ទីរពេទ្យមួយក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៧មេសា ប៉ុន្តែអកុសល្យ រូបរាង្គ ក្បាល ដៃ មិនពេញលក្ខណៈជាមនុស្សមានសុខភាពល្អនោះទេ។ យោងទៅលើលោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី អញ្ជើញទៅសួរសុខទុក្ខ ជនរងគ្រោះឈ្មោះ សៃ ធុយ អាយុ១៦ឆ្នាំ ដែលត្រូវឪពុកបង្កើតរំលោភរហូតមានផ្ទៃពោះ និងសម្រាលទារិកាម្នាក់នេះ បានរៀបរាប់ថា ទារិកា និងអត់មានលលាដ៏ក្បាល, អញ្ជាញធ្មេញឆែបស្ទើរដល់ក្រអូបមាត់ ម្រាមដៃពិការទាំងសងខាង តែម្រាមជើងគាត់នៅល្អ។

លោកស្រីបន្តថា ទារិកានេះបើសិនមានការថែទាំអាចរស់បានតែពេលអ្នកស្រី ទៅដល់ក្មេង និងត្រូវម្តាយគ្របចោលមិនខ្ចីមើលមុខកូនទេ គាត់ថាចង់ឲ្យកូន និងស្លាប់ណាស់គាត់មិនហ៊ានមើលទេសូម្បីក្រណាត់រុំខ្លួនអោយគ្នាគ្មានផង
ហើយមើលទៅដូចជាពិបាកសង្ឃឹមណាស់។ ក្នុងការអញ្ជើញសួរសុខទុក្ខនោះប្រធានមន្ទីរកិច្ចការនារី បាននាំយកនូវអំណោយរួមទាំងថវិកាមួយចំនួនជូនដល់ម្តាយទារិកាកម្សត់ផងដែរ។

គួររំលឹកថាទារិកាអភ័ព្វម្នាក់នេះ ជាកូនរបស់ឈ្មោះ សិង សៃ អាយុ៤២ឆ្នាំ ដែលរំលោភកូនស្រីបង្កើតខ្លួនឯង គិតចាប់ពីខែតុលាឆ្នាំ២០១៩ រហូតមានផ្ទៃពោះទារិកាខាងលើ។ ជនសង្ស័យជាជីតាផង ជាឪពុកផង បានរងនូវការចាប់ខ្លួន បញ្ជួនទៅតុលាការកាលពីថ្ងៃទី២៨ មេសា២០២០ កន្លងទៅដើម្បីដាក់ទោសទណ្ឌ៕ ដោយ៖ សាត ចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner