អង្គការសហប្រជាជាតិ និងអង្គការ WHO រួមទាំងប្រទេស G20 ព្រមព្រៀងបង្កើតកម្មវិធីរយៈពេលវែងមួយ សំដៅប្រឆាំងនឹងការគំរាមកំហែង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក WHO ព្រមទាំងបណ្តាប្រទេស G20 បានសម្រេចផ្តួចផ្តើមកម្មវិធីរយៈពេលវែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ជំងឺ COVID-19 ជាមួយនឹងថវិកាចំនួន៧.៥ពាន់លានដុល្លារអាម៉េរិក នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា ប្រមុខការទូតរុស្ស៊ីរូបនេះបានបន្ថែមថា កម្មវិធីខាងលើនេះ បានបង្កើតឡើង និងមានការគាំទ្រពីសំណាក់សហភាពអឺរ៉ុប និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងនាមជាប្រធាន G20 ហើយវាត្រូវបានគេរំពឹងថា នឹងមានរយៈពេលជាងមួយឆ្នាំ ខណៈទឹកប្រាក់ចំនួន៧.៥ពាន់លានដុល្លារអាម៉េរិកត្រូវបានប្រកាស ។

លោក ស៊ីហ្គៃ ឡាវរ៉ូវ បានបញ្ជាក់ទៀតថា រុស្ស៊ីអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងមេរោគ COVID-19 ហើយថា ឥឡូវនេះពិភពលោកកំពុងផ្តើមបង្ហាញពីទំនោរពហុភាគីបែបនេះហើយ លើកលែងតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលកំពុងបិទទ្វារព្យាយាមដោះស្រាយវិបត្តិនេះតែឯង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner