ក្រសួងការងារជូនដំណឹងពីការការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ លើកទី២

អត្ថបទដោយ៖
ធី ដា

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានរយៈពេល២ថ្ងៃហើយ ពោលគឺ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឲ្យដឹងថា លទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ក្រុម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ក) លទ្ធផលក្នុងថ្ងៃទី៨ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥,១៧៧នាក់ (បរទេសចំនួន ២៧៨នាក់)
-ចាក់បានចំនួន ៥,០២៩នាក់ (បរទេសចំនួន ២៧៨នាក់)
-គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ១៤៨នាក់(បរទេសចំនួន០នាក់)។

ខ) លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩,១១៦នាក់ (បរទេសចំនួន ៣៤៨នាក់)
-ចាក់បានចំនួន ៨,៨៧៥នាក់ (បរទេសចំនួន ៣៤៨នាក់)
-គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់(បរទេសចំនួន០នាក់)។

បើតាមសេចក្ដីជូនដំណឹងដដែលនេះបានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ច ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស ជាបន្តបន្ទាប់ទៀតផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner