« វិថី តេជោ » គឺជាផ្លូវដំបូងបំផុតក្នុងខេត្តព្រះសីហនុ ដែលបានចាក់ដីចូលក្នុងសមុទ្រដើម្បីធ្វើផ្លូវតភ្ជាប់ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត
អត្ថបទដោយ៖
ធី ដា
« វិថី តេជោ » ដែលតភ្ជាប់ពីឆ្នេរសុខា (កន្ទុយនាគ) ទៅឆ្នេរអូឈេីទាល ត្រង់ចំនុចចុងផ្លូវលេខ ៥០២ ពីមុខពយតាមូង មានប្រវែង ១,០៣៤ ម៉ែត្រ។ នេះគឺជាផ្លូវដំបូងបំផុតក្នុងខេត្តព្រះសីហនុ ដែលបានចាក់ដីចូលក្នុងសមុទ្រដើម្បីធ្វើផ្លូវតភ្ជាប់ ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត ហើយនេះក៏ជា សមិទ្ធិផលថ្មី របស់សម្ដេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទាំងអស់ បានធ្វើដំណើរ និងទស្សនាកំសាន្ត ហើយក៏អំណោយផលចំពោះការដើរកម្សាន្ត ហាត់ប្រាណ ការជិះកង់ និងស្ទូចត្រី ជាដើម….។
រូបភាពៈមន្ទីរព័ត៌មានខេត្តព្រះសីហនុ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




