កម្មករ កម្មការិនីជិត៧០០នាក់ហើយ ត្រូវបារកឃើញឆ្លងជំងឺកូវីដ-១៩ គិតមកដល់ថ្ងៃ១៤មេសា
យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២១ មានកម្មករ កម្មការិនី ចំនួន ៦៧៩នាក់ នៅក្នុងរោងចក្រ២៤ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ និងលើកទឹកចិត្តដល់ កម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់មកជាបន្ទាន់។ សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
