ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជំរុញលើកទឹកចិត្តឲ្យ សមាជិករបស់ខ្លួនចាក់វ៉ាក់សាំង-១៩ « ដើម្បីការពារខ្លួនឯង ការពារគ្រួសារ និងសង្គមជាតិ »

មហាគ្រួសាររថយន្ត OFF ROAD កម្ពុជា សូមគោរព ជូនដំណឹងដល់សមាជិក នៃមហាគ្រួសារ OFF ROAD អោយបានជ្រាបថា ដោយគោរព និងអនុវត្ តតាម អនុក្រិត្យរបស់រាជរដ្ឋាភិបាលស្តីពី « កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ » ក្រុមគ្រួសារមហារថយន្ត OFF ROAD សូមលើកទឹកចិត្ត និងជំរុញ ដោយទទូចដល់សមជិកទាំងអស់ត្រូវទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ តាមការរៀបចំរបស់ស្ថាប័ន អង្គភាព ក្រុមហ៊ុន និងអាជ្ញាធរ ដែនដីដែលសមាជិកទាំងអស់កំពុងរស់នៅផ្ទាល់ ។



សូមបញ្ជាក់ថា ករណីដែលសមាជិករបស់ក្រុមគ្រួសាររថយន្ត OFF ROAD ណាម្នាក់មិនព្រមទទួលនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ មហាគ្រួសាររថយន្ត OFF ROAD និងមិនទទួលស្គាល់ថាជាសមាជិកក្រុម និងមិនអនុញ្ញាតអោយចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយក្រុមនោះឡើយ ។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ គឺដើម្បីការពារខ្លួនឯង ការពារគ្រួសារ និងសង្គមជាតិ ។
អាស្រ័យហាតុនេះ សូមសមាជិក នៃមហាគ្រួសាររថយន្ត OFF ROAD មេត្តាជ្រាប និងចូលរួមអនុវត្តទាំងអស់គ្នាអោយបានដាច់ខាត ។


គួរបញ្ជាក់ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា គឺតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់សង្គមជានិច្ច ដូចជា គ្រោះទឹកជំនន់ ជួយដល់គ្រួសារក្រីក្រ នៅតាមតំបន់ដាច់ស្រយ៉ាល់ រួមនឹងសកម្មភាពជាច្រើនទៀត ក្នុងទឹកចិត្តមហាគ្រួសារខ្មែរ ក្រោមដំបូលសន្តិភាព ។



ជាមួយគ្នានេះ ក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា ក៏បាននាំយកថវិកាមូលនិធិរ៉ៃអង្គាស ពីសមាជិកក្រុម ចំនួន៤៣៥៥ ដុល្លារអាមេរិក យកទៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់ សាំងចាក់ជូនប្រជាជនការពារជំងឺកូវីដ-១៩ ។


គួររំលឹកថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំងពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០២០ មានសមាជិកគ្រួសាររថយន្ត OFF ROAD កម្ពុជា ជាង២០០គ្រឿងហើយ គោលបំណង សំខាន់របស់ក្រុមគ្រួសារមហារថយន្ត OFF Road ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាព មនុស្សធម៌ជាចំណែកមួយជួយដល់កិច្ចការសង្គម ជាពិសេសនោះជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD អោយកាន់តែផុសផុលបន្ថែមទៀត នៅកម្ពុជាផងដែរ ៕