ក្រសួងអប់រំស្នើសុំសមត្ថកិច្ចសម្រួលឱ្យបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា អាចធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២
រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡាបានស្នើសុំសម្របសម្រួលឱ្យបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃអង្គភាពអប់រំ និងគ្រឹះស្ថានអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី២តាមទីតាំង ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់យុទ្ធនាការត្រូវបញ្ចប់។
បើយោងតាមលិខិតជម្រាបជូនរបស់ក្រសួងអប់រំបានបញ្ជាក់ថាក្រសួងអប់រំ យុវជន និង កីឡា បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីកិច្ចសន្យា នៃអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានី ភ្នំពេញ នៅតាមទីតាំងចំនួន ១៥ ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ចប់យុទ្ធនាការ (បញ្ជីទីតាំងចាក់វ៉ាក់សាំង)។
ជាមួយគ្នានេះក្រសួងអប់រំបានលើកឡើងផងថាក្នុងន័យនេះ ក្រសួងស្នើសុំមន្រ្តីពាក់ព័ន្ធ ជួយសម្របសម្រួលឱ្យអាជ្ញាធរតាមមូលដ្ឋាន អនុញ្ញាតឱ្យបុគ្គលិកអប់រំអាចធ្វើដំណើរទៅចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសទី២ ដោយបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និង ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ជាដើម។ដោយ៖ម៉ាដេប៉ូ
(សូមមើលលិខិតជម្រាបជូនរបស់ក្រសួងអប់រំខាងក្រោម)


