ចរាចរណ៍នៅរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីរាជរដ្ឋា​ភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយ​ប្រកាស​បិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ

អត្ថបទដោយ៖
ជា សេឌី

ចរាចរណ៍នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានសភាពស្ងប់ស្ងាត់ ហើយតាមគោលដៅនៃច្រកផ្លូវស្ទើរតែទាំងអស់​បានបិទមិនឱ្យមានការធ្វើដំណើរនោះទេ ដោយមានកងកម្លាំងសមត្ថកិច្ចប្រចាំការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានី​ភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទី ឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។

យោងតាមសេចក្តីសម្រេច វិធានការមួយចំនួនបានដាក់ចេញក្នុងនោះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្ម លក់ដូរ ឬផ្គត់ផ្គង់ម្ហូបអាហារជាដើម៕

សូមចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីកម្ពុជាជៀសផុត​ពីការរីករាលដាលជំងឺកូវីដ-១៩៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner