មកដល់ថ្ងៃនេះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករ-និយោជិតបានចំនួនសរុប ៨៧ ៩៩៩នាក់

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ-និយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ បានចំនួន សរុប៨៧ ៩៩៩នាក់។នេះបើតាមការឱ្យដឹងពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទីនេះបានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ២១ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ក-លទ្ធផលក្នុងថ្ងៃទី១៥ ខែមេសា

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៧ ០៦៨នាក់ (បរទេសចំនួន ៤២៩នាក់)

-ចាក់បានចំនួន ៦ ៨៨៣នាក់ (បរទេសចំនួន ៤២៨នាក់)

-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១៨៥នាក់ (បរទេសចំនួន ១នាក់)។

ខ- លទ្ធផលគិតត្រឹមថ្ងៃនេះ

-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩០ ៩៦២នាក់ (បរទេសចំនួន ៣ ៧៦៥នាក់)

-ចាក់បានចំនួន ៨៧ ៩៩៩នាក់ (បរទេសចំនួន ៣ ៧៤៤នាក់)

-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ២ ៩៦៣នាក់ (បរទេសចំនួន ២១នាក់)។

ក្រសួងការងារបានឱ្យដឹងបន្ថែមថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner