ផ្សារចំនួនបីក្នុងក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តចុះអប់រំផ្សព្វផ្សាយដល់ក្រុមអាជីវករ ពលរដ្ឋ ឲ្យពាក់ម៉ាស់គ្រប់ៗគ្នា
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី និងពលរដ្ឋឲ្យពួកគាត់ពាក់ម៉ាកបានគ្រប់ៗគ្នា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តសៀមរាប កងកម្លាំងទាំងពីរប្រភេទផងដែរ នាព្រឹកថ្ងែទី១៥ ខែមេសាឆ្នាំ២០២១នេះ។
ស្ត្រីជាអាជីវីកលក់សាច់ជ្រូកបានលើកឡើងថា គាត់ចង់ឲ្យបងប្អូនអាជីវីករនៅក្នុងផ្សារចូលរួមពាក់ម៉ាស់ដើម្បីការពារ មានសុវត្ថភាពទាំងអស់គ្នា ដោយឡែកចំពោះរូបគាត់វិញ នៅពេលណាមិនពាក់ម៉ាស់ គឺមានអារម្មណ៍ថា ខ្លាចខ្លួនឯង ល្ហល្ហេវ និង អត់ទុកចិត្ត វាពិតជាត្រឹមត្រូវណាស់សំរាប់បងប្អូនឬអាជីវករ នរណាម្នាក់មិនព្រមពាក់ម៉ាស់ គឺត្រូវបានអាជ្ញាធរអនុវត្តច្បាប់ ផាក់ពិន័យទៅលើបុគ្គលរូបនោះ ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា នៅព្រឹកនេះចុះធ្វើការនាំដល់ប្រជាជនដែលចូលផ្សារ ឲ្យពាក់ម៉ាស់បានគ្រប់ៗគ្នា កាលណាពលរដ្ឋមិនប្រើម៉ាសនោះទេ ប្រើសិនជាមានការឆ្លងជំងឺកូវិដ គឺយើងត្រូវបិទផ្សារ បន្ទាប់ពីបានចុះមកផ្ទាល់ ឃើញថាប្រជាជនយើង បានពាក់ម៉ាស់ស្ទើតែ៩៥ភាគរយហើយ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់ត្រឹមត្រូវនៅឡើយទេ។ លោក បានបញ្ជាក់ថា គណៈកម្មការនូវមិនទាន់អនុវត្តវិធានការ ឬផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំ ជាបន្តបន្ទាប់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ផ្សារចំនួនបី គឺទី១-ផ្សារលើធំថ្មី ទី២-ផ្សារសាមគ្គី និងទី៣-ផ្សារទំនើបអង្គរ ហើយថ្ងៃស្អែកនេះក្រុមការងារ បន្តចុះអប់រំផ្សារចាស់ និងផ្សារមួយចំនួនផ្សេងទៀតនៅក្នុងក្រុងសៀមរាប ដោយបែងចែក ក្រុមការងារ តាមការកំណត់ទុករួចហើយ។
លោក បានបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត យើងត្រូវបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា -៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល ៕ ដោយ ស៊ាន សុផាត