រាជធានីភ្នំពេញ បន្តការឆ្លងខ្ពស់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

រាជធានីភ្នំពេញ នៅតែមានការឆ្លងខ្លាំងជាងគេក្នុងសហគមន៍ជាដដែលក្នុងរយៈពេល២៤ម៉ោងដែលមានការ ឆ្លងក្នុងរាជធានីនិងខេត្តចំនួន៨។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្ងៃនេះសារុប៣៣៩ករណី, រាជធានីភ្នំពេញ មានការឆ្លង២៤៣ករណី, ខេត្តស្វាយរៀងមានចំនួន៧១ករណី,ខេត្តកណ្ដាលមានចំនួន ៨ករណី, ខេត្តព្រះសីហនុ មានចំនួន៦ករណី, ខេត្តកោះកុងមានចំនួន៥ករណី, ខេត្តខេត្តតាកែវមានចំនួន៣ករណី, ខេត្តក្រចេះមានចំនួន២ ករណី, និង ខេត្តសៀមរាបចំនួន១ករណី។

ការឆ្លងចូលសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងលើជនជាតិខ្មែរចំនួន៣៣២នាក់, និងលើជនជាតិចិនចំនួន៧នាក់។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់៤ ពាន់៦៧៦នាក់ហើយ។

យោងតាមក្រសួងសុខាភិបាល ខេត្តនិងរាជធានីដែលរងការឆ្លងចូលក្នុងសហគមន៍គិត មកទល់នឹងពេលនេះ មានចំនួន២១ខេត្តនិងរាជធានីហើយ ក្នុងនោះរួមមានភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះ សីហនុ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តសៀមរាប ,ខេត្តបាត់ដំបង, ខេត្តកែប, ត្បូងឃ្មុំ, ខេត្តកោះកុង, ខេត្តកំពត, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង,ខេត្តពោធិ៍សាត់, ខេត្ត ប៉ៃលិន, ខេត្តក្រចេះ និងខេត្តព្រះវិហារ។

បច្ចុប្បន្ន នៅមានខេត្តតែចំនួន៤ទៀត តែប៉ុណ្ណោះដែលមិនទាន់មាន សេចក្តីរាយការណ៍អំពីករណីឆ្លងចូលក្នុងសហគមន៍។ ខេត្តទាំង៤ដែលមិនទាន់ ឆ្លងចូលនោះគឺខេត្តមណ្ឌលគីរី, រតនគិរី, ស្ទឹងត្រែងនិងខេត្តឧត្តរមានជ័យ។

https://www.youtube.com/watch?v=btnmJ4UFVwg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner