អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសស្វែងរកអ្នកជាប់ពាក់ព័ន្ធបុគ្គលិកធនាគារ Mega International Commercial Bank (Video Inside)

អ្នកធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិក ធនាគារ Mega International Commercial Bank  នៃសាខាអូឡំពិក ត្រូវប្រញាប់ទៅធ្វើតេស្ដ។ ធនាគារ Mega International Commercial Bank គឺជាធនាគារ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៨បេ, ផ្លូវ២១៧ ព្រះ មុន្នីរ៉េត។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹង ថាអ្នកឆ្លងជំងឺ កូវីដ-១៩ គឺជាបុគ្គលិកធនាគារ ដែលបានធ្វើការនៅទីនោះ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៣មេសា ឆ្នាំ ២០២១។ អនុគណៈកម្មការ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនៅ ធនាគារនោះ ត្រូវប្រញាប់ទៅធ្វើតេស្ដបើសិនជាមានសុខភាពប្រែប្រួល និងអ្នកពាក់ពន្ធ័ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល។

https://www.youtube.com/watch?v=IKv63OYsKjc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner