គ្រោះធម្មជាតិ នៅខេត្តបាត់ដំបង និងឧត្តរមានជ័យ (Video Inside)

គ្រោះធម្មជាតិខ្យល់កន្រ្តាក់ និងរន្ទះបាញ់ បានបណ្តាលអោយស្ត្រីម្នាក់បានស្លាប់ និងផ្ទះ៤ខ្នងរងការខូចខាតនៅខេត្តចំនួន២។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាខេត្តទាំង២នោះ គឺខេត្តខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង។

នៅក្នុងខេត្តឧត្តរមានជ័យ ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះបានកើតឡើងកាលពីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដោយមានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង និងរោងម៉ាស៊ីនកិនស្រូវចំនួន ១ខ្នង ស្ថិតនៅភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ មិនមានសេចក្តីរាយការណ៍ពីមនុស្សណាម្នាក់បានរងរបួសនោះឡើយ។

ដោយឡែកខេត្តបាត់ដំបង ភ្លៀងធ្លាក់លាយឡំនឹងរន្ទះបាញ់ បានបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នោះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ គិត សិន  ភេទស្រី  អាយុ ៤៧ឆ្នាំ ត្រូវបានរន្ទះបាញ់ស្លាប់ពេលដែលគាត់ កំពុង ដាំដំឡូងនៅក្នុងចំការ។ ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុងសប្តាហ៍នេះ។

https://www.youtube.com/watch?v=1sBVrD6cKak
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner