ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុនប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី ផ្លូវព្រះមុន្នីរ៉េត ត្រូវប្រញាប់ទៅធ្វើតេស្ដ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ឲ្យបុគ្គលិក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិករបស់ក្រុមហ៊ុនប៊ី ភី ស៊ី ត្រេឌីង ខូអិលធីឌី (BPC Trading Co., Ltd) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវ២១៧ (ព្រះមុន្នីរ៉េត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ ធ្វើការនៅក្រុមហ៊ុនខាងលើមានតួនាទីជាអ្នកបើកបររថយន្ត ដែលបានធ្វើការចាប់ពីថ្ងៃទី១ដល់ថ្ងៃ១២មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកជាប់ពាក់ពន្ធ័ទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
