ប្រជាពលរដ្ឋដែលបានទៅទទួលសេវា និងមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅបន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ត្រូវប្រញាប់ទៅធ្វើតេស្ដ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានទៅទទួលសេវា និងមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ស៊ុក ចិន្តា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦៧ ផ្លូវលេខ ៥៥៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ បានទៅធ្វើតេស្ដឈាម និងដាក់សេរ៉ូមនៅទីតាំងខាងលើនោះ ចាប់ពីថ្ងៃសទី១១ដល់ថ្ងៃទី១៥មេសាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកជាប់ពាក់ពន្ធ័ទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner