ឯកឧត្តម អភិបាលខេត្តកែប ចុះពិនិត្យស្ថានភាពទូទៅ នៅតាមបណ្តាប៉ុស្តិ៍ ត្រួតពិនិត្យ តាមព្រំប្រទល់ជាមួយខេត្តកំពត
ខេត្ត កែប៖ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កែប បានអញ្ជេីញចុះពិនិត្យស្ថានភាពទូទៅ នៅតាមបណ្ដា ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន៣ទីតាំង ក្នុងភូមិសាស្ត្រ ខេត្ត កែប ជាមួយព្រំប្រទល់ខេត្តកំពត ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារ ជាពិសេស កងកម្លាំង ដែលឈរជេីងទាំងបីទីតាំង ត្រូវអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានខ្ជប់ខ្ជួន និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។
ជាមួយគ្នានេះ ដែរ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿង ឧបភោគ បរិភោគ ដល់ក្រុមការងារ ទាំងបី ទីតាំង រួមមានៈ ទឹកសុទ្ធ១៥០យួ មីជាតិ១៦កេស ម៉ាស់៣០ប្រអប់ ស្រោមដៃ៦ប្រអប់ និងឆ្នាំងដាំទឹកអគ្គីសនីចំនួន៣ ដេីម្បីប្រេីប្រាស់ប្រចាំថ្ងៃ៕សិលា សារិន
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕









