ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាប្រកាសលក់អង្ករក្រោមថ្លៃដើម ដើម្បីជួយប្រជាពលរដ្ឋក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩
យោងតាមទំព័រហ្វេសប៊ុករបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃ១៥មេសាបានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួន ដូចជា City Rice Import Export Co., Ltd. ជាដើម បានសម្រេចផ្គត់ផ្គង់អង្ករម្លិះបាយទន់លេខ២ (អូអឹម៥៤៥១) មកផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា តម្លៃ ៤២០ដុល្លារអាមេរិកក្នុងមួយតោន ហើយ ផ្សារកសិផលឡេងណាវ៉ាត្រាលក់ចេញវិញក្នុងតម្លៃ៣៨០ដុល្លារ ក្នុងមួយតោន ពោលគឺលក់ខាត៤០ដុល្លារក្នុងមួយតោន ដើម្បីជួយសម្រួលដល់ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ប្រកាសថា អង្ករមួយបាវ៥០គីឡូក្រាម គឺមានតម្លៃ៧ម៉ឺន៦ពាន់រៀល ដែលតម្លៃអង្ករលើទីផ្សារធម្មតា មានតម្លៃរហូតដល់ប្រហែល១១ម៉ឺនរៀល។ ប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋអាចកុម្ម៉ង់ទិញបានក្នុងមួយគ្រួសារត្រឹមតែ៦បាវស្មើនឹង៣០០ប៉ុណ្ណោះ ហើយមិនអាចទិញយកទៅលក់បន្ដទៀតបានទេ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


