ភ្លៀង១មេធំ រន្ទះបាញ់ស្លាប់ម្នាក់ រងរបួសអធិការរងម្នាក់

មណ្ឌលគិរីៈ នារីក្រមុំវ័យ១៨ឆ្នាំម្នាក់បានស្លាប់នៅពាក់កណ្ដាលផ្លូវកំឡុងពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអូរអាម រួមទាំងលោកអធិការរងម្នាក់ទៀតបានរងរបួសក្នុងហេតុការណ៍រន្ទះបាញ់ ដែលបានកើតឡើង នៅវេលាម៉ោង៩:២០នាទី ថ្ងៃទី១៦មេសា២០២១ ។

សមត្ថកិច្ចមូលដ្ឋានបានរាយការថាមានភ្លៀង១មេធំបានបង្អុរមកនៅព្រឹកនេះហើយក៏មាន ករណីរន្ទះបាញ់ដែលកើតឡើងនៅគីឡូ 37 ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបណ្តាលអោយជនរងគ្រោះ
ឈ្មោះ គង់ ច្រិច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំខាងលើបានស្លាប់ (ស្លាប់)។

សមត្ថកិច្ចបន្តថាក្នុងហេតុការដដែលក៏បានបង្ករអោយជនរងគ្រោះម្នាក់ទៀតឈ្មោះ កែវ សាវុធហៅមុត ភេទប្រុស អាយុ៥២ មុខរបរ អធិការរងស្រុកកែវសីមា( របួសស្រាល)ដែលកើតឡើងនៅ ចំណុចចរាចរណ៍បិតការឆ្លងខេត្តនាភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តបណ្ឌលគីរី។

បច្ចុប្បន្ន សពឈ្មោះ គង់ ច្រិច ត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ឈ្មោះ កែវ សាវុធ កំពុងព្យាបាលនៅមណ្ឌលសុខភាពអូរអាម៕ដោយៈសាតចាន់បុត្រ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner