ក្រុម P S G ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ Saint-Etienne នៅសប្តាហ៍ទី៣៣
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុម P S G បានយកឈ្នះ Saint-Etienne ៣ទល់២ ទទួលបាន៣ពិន្ទុ នៅសប្តាហ៍ទី៣៣ ខណៈកីឡាករ Kylian Mbappe រកបាន២គ្រាប់ ។
៣គ្រាប់របស់ក្រុមអ្នកមានបារាំង P S G រកបានដោយកីឡាករ Kylian Mbappe រកបាន២គ្រាប់ នៅនាទី ៧៩ និង៨៧ មួយគ្រាប់ទៀតរកបានកីឡាករ Mauro Icardi នៅនាទី៩០+៥ ។


រីឯក្រុម Saint-Etienne រកបានដោយកីឡាករ Denis Bouanga នៅនាទី៧៧ និងកីឡាករ Romain Hamouma រកបាននៅនាទី៩០+២ ។ ៣ពិន្ទុរបស់ ក្រុម P S G បានធ្វើអោយបន្ថយគន្លាតពីក្រុមកំពូលតារាង Lille ត្រឹមមួយពិន្ទុ បន្ទាប់ស្មើរជាមួយ ក្រុម Montpellier ១ទល់១ ។ ក្រុម P S G ឆ្លងកាត់៣៣ប្រកួត មាន៦៩ពិន្ទុ ឈរលេខ២ ខណៈ ក្រុម Lille មាន៧០ពិន្ទុ ឈរលេខ១ ។


គួរបញ្ជាក់ថា រដូវកាលនេះ ក្រុម P S G ត្រូវមានភារកិច្ចប្រជែងពាន៣ គឺពាន Coupe de France , Champion League និង League 1 ៕
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។