ផ្សារបន្លែរបោះដុំផ្សារដើមគរត្រូវបានអាជ្ញាធររាជធានីផ្ទេរជាបណ្តោះអាសន្ន ទៅលក់នៅផ្សារថ្មី ហៅផ្សារគួរស្រូវនៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ភ្នំពេញ៖ ក្រោយពីផ្សារដើមគរដែលជាផ្សារបន្លែដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវកររាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជាបណ្តោះអាសន្ននោះ មកដល់ពេលនេះ លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញបានបង្កើតថ្មីមួយទៀតជាបណ្តោះអាសន្ននៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានាទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគរដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែមេសានេះថា លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីមានការបិទដើមគរជាបណ្តោះអាសន្ន ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឃួង ស្រេង ក៏បានបង្កើតទីផ្សារមួយទៀតជំនួសផ្សារដើមគរជាបណ្តោះអាសន្ន ជំនួសផ្សារដើមគរ ។
ផ្សារនេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល មានចម្ងាយប្រមាណជាជាង១៤គីឡូម៉ែត្រពីផ្សារដើមគរ រាជធានីភ្នំពេញ ។ ផ្សារថ្មីនេះ មកដល់ពេលនេះ បន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះ ហើយដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕