ឯកឧត្តម សុខ ប្រសិទ្ធិ នាំយកអំណោយ និងថវិកាឧបត្ថម្ភជូនដល់កងកម្លាំងកំពុងបំពេញភារកិច្ចការបិទខ្ទប់ ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល

អត្ថបទដោយ៖
ធី ដា

គោរពអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងពត៌មានបានដឹកនាំក្រុមការងារ ផលិតឯកសារក្រសួងចុះថតសកម្មភាព និងរូបភាពផ្សេងៗ របស់ កម្លាំងសមត្ថកិច្ចកំពុង អនុវត្តច្បាប់បំម្រាមគោរចតាមសេចក្ដីសម្រេចលេខ៤៩សសរចុះថ្ងៃ ទី១៧ មេសា២០២១ របស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីរក្សាទុកឯកសារសម្រាប់ប្រើប្រាស់និងរក្សាទុកក្នុងក្រសួងពត៌មាន(គណៈកម្មាធិការនីតិកម្មនិងគណៈកម្មាធិការសម្របសម្រួលពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ) ។

ឆ្លៀតក្នុងឱកាស ចុះបំពេញភារកិច្ច ឯកឧត្តម សុខ ប្រសិទ្ធិ បាន អញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្ដមបណ្ឌិត ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព៌តមាន មាន ទឹកសុទ្ធ១០កេស ទឹកបាកាស៥កេស ទឹកក្រូច៥កេសនិងថវិការ១លាន៤សែនរៀលប្រគល់ ជូនដល់កងកម្លាំងរបស់នាយកដ្ឋានចរាចរណ៍សណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃកំពុងបំពេញភារកិច្ចឈរជើងនៅចំណុចគោលដៅ ស្តុប ណតប្រីតផ្លូវលេខ២០០៤ ស្ថិតក្នុង ខណ្ឌសែនសុខរាជធានីភ្នំពេញនិងបានឧបត្ថម្ភ ទឹកសុទ្ធ១០កេស ទឹកបាកាស៥កេស ទឹកក្រូច៥កេសនិងថវិការ២លាន២សែនរៀលជូនគោលដៅមួយទៀតរបស់កងកម្លាំងបញ្ជាការឯកភាពស្រុកលើកដែកនៃស្នងការនគរបាលខេត្តកណ្ដាលកំពុងឈរជើងនៅលើផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿងស្ថិតក្នុងមូលដ្ឋានឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលចេញវិធានការបិទខ្ទប់LOCK DOWN ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាលក្នុងរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រសៀលថ្ងៃទី១៨មេសា ។

ឯកឧត្តម សុខ ប្រសិទ្ធិ មានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងពត៌មានជូនដល់កម្លាំងសមត្ថកិច្ចទាំងអស់ដែលកំពុងបំពេញភារកិច្ចបំរើជាតិនិងប្រជាពលរដ្ឋ ។ ឯកឧត្តម បាន មានប្រសាសន៍ថាក្នុងអំឡុងពេលអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល កងកម្លាំងត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់បងប្អូនក្នុងមូលដ្ឋាន បង្កើនការអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងវិធានការណ៍បិទខ្ទប់ចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលនិងតាមបណ្ដាលខេត្តផ្សេងៗទៀតទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ក្នុងដំណាក់កាលនេះមានតែកិច្ចសហការជាមួយសមត្ថកិច្ច និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានផ្សព្វផ្សាយពីសេចក្ដីសម្រេចស្ដីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលក្នុងសេចក្ដីសម្រេចប្រការ២ថ្មីៈ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅដ្ឋានឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ននូវមធ្យោបាយធ្វើដំណើរដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ប៉ុន្តែការធ្វើដំណើរចេញក្រៅលំនៅដ្ឋានឬទីសំណាក់បច្ចុប្បន្នអាចត្រូវបានអនុញ្ញតក្នុងករណីចាំបាច់។

ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរពីគណកម្មការប្រតិបត្តិនៃ(គ ប ខ)អមដោយឯកសារសម្គាល់អត្តសញ្ញាណនិងលិខិតបញ្ចាក់ការងារដែលមានកំណត់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទអាជីវកម្មចេញដោយទីកន្លែងអាជីវកម្មពាក់ពន្ធ័។ក្នុងពេលថ្មីនេះ សាលារាជធានីភ្នំពេញបានអំពាវនាវដល់អាជ្ញាធរនិងសមត្ថកិច្ចនៅតាមគោលដៅទាំងអស់ត្រូវជួយសម្រួលឱ្យបានទាន់ពេលវេលានិងអនុញ្ញាតឱ្យក្រុមមន្រ្តីសុខាភិបាលគ្រូពេទ្យឱ្យធ្វើដំណើរនៅពេលពួកគេបង្ហាញកាតសម្គាល់ខ្លួនឬលិខិតបេសកកម្មជាដើម។ សម្រាប់អ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូ តាមរឺម៉ក ឬតាមរថយន្តក៍ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរផងដែរ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានជូនពរដល់កងកម្លាំងប្រដាប់អាវុធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបានសុខសុវត្ថិភាព និងសូមមានសុខភាពល្អ ជៀសឆ្ងាយពីជម្ងឺទាំងពួង ពិសេសជម្ងឺកូវីដ ១៩ ។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner