ទិដ្ឋភាពទូទៅនៃដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅតាមមណ្ឌលទាំង១៥ ក្នុងរាជធានីភ្នំពេញ ដូសទី២

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន បានបន្តទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកទី២ ក្រោមការរៀបចំផ្ដល់សេវាផ្ដល់វ៉ាក់សាំងដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល នៅតាមមណ្ឌលចំនួន១៥ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។

គូសបញ្ជាក់ផងដែរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអំឡុងនៃការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រសួងស្នើសុំ ឱ្យបុគ្គលិកអប់រំទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងដូសទី២ នៅខណ្ឌដែលខ្លួនរស់នៅ ជៀសវាងការធ្វើដំណើរឆ្លងខណ្ឌ និងត្រូវចាក់នៅទីតាំងដែលក្រសួងបានរៀបចំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងលើកទី១មកជាមួយ។

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២នេះ ជាវិធានការតែមួយគត់ ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព និងដើម្បីការពារបុគ្គលិកអប់រំ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអង្គការគ្រប់រូប កុំឱ្យឆ្លងជំងឺកូវីដ-១៩ ឬ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះបីឆ្លងជំងឺកូវីដ-១៩ ក៏ដោយ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner