ថៃរង់ចាំដំណឹងពីតម្លៃវ៉ាក់សាំងអាមេរិក Pfizer អាចទិញ១០លានដូស

ថៃកំពុងរង់ចាំតារាងតម្លៃវ៉ាក់សាំង Pfizer/BioNTec ពីក្រុមហ៊ុននៅអាមេរិក មុនពេលដែលថៃប្រហែលជាត្រូវបញ្ជាទិញពី៥ទៅ១០លានដូស ដឹកមកដល់ចន្លោះពីខែកក្កដា ទៅខែធ្នូ ឆ្នាំ២០២១នេះ នេះបើតាមលោកនាយករដ្ឋមន្រី្តប្រាយុទ្ធ ចាន់អូចា និយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ៍ ទី២០ មេសា នេះ។

លោកក៏បញ្ជាក់ពីការត្រៀមទិញ AstraZeneca និង Sinovac បន្ថែមទៀតផងដែរ។ លោកថា ថ្ងៃសៅរ៍ខាងមុខនេះ  Sinovac នឹងមកដល់ថៃ ៥០ម៉ឺនដូសទៀត៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner