ឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញចូលរួមពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍តេស្តសំណាក ដែលជាជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា
នាថ្ងៃទី១៩ ខែមេសា ពិធីប្រគល់និងទទួលមន្ទីរពិសោធន៍តេស្តសំណាកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាត្រូវបានរៀបចំឡើងតាមរយៈVideo Conference។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីជាច្រើនរូបទៀតអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។
គម្រោងមន្ទីរពិសោធន៍ខាងលើនេះ ត្រូវបានរៀបចំអនុវត្តដោយរដ្ឋបាលខេត្តយូណានប្រទេសចិន និងទទួលបានការសម្របសម្រួលពេញទំហឹងពីក្រសួងសុខាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នជាច្រើនទៀត។ លោក Jiang Wei ប្រធានក្រុមរៀបចំការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីប្រគល់និងទទួលខាងលើ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


