ក្រុមទាំង ៦ នៅ Premier League បានដកខ្លួនចេញពីការប្រកួត European Super League
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមទាំង ៦ នៅក្របខ័ណ្ឌ Premier League បានដកខ្លួនចេញពីការប្រកួត European Super League ជាផ្លូវការហើយ ។ នេះបើតាមប្រភពពី BBC Sport ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមេសានេះ ។ ក្រុម Manchester City គឺជាក្លឹបដំបូងគេដែលដកខ្លួនចេញ បន្ទាប់មក Chelsea ។ ចំណែក ៤ ក្រុមទៀតគឺ Arsenal, Liverpool, Manchester United និង Tottenham បានបញ្ជាក់ថាពួកគេបាន “បង្កើតជាផ្លូវការនូវនីតិវិធី ដើម្បីដកខ្លួនចេញ” ពីក្របខ័ណ្ឌ Super League ។
សូមបញ្ជាក់ថា ក្រោយទទួលបានដំណឹង ពីការចាកចេញរបស់ក្រុមទាំង៦ នៅអង់គ្លេស ពី Super League លោក Aleksander Ceferin ប្រធាន Uefa បានស្វាគមន៍ចំពោះ ការផ្លាស់ប្តូរនេះ សម្រាប់ការប្រកួតអ៊ឺរ៉ុបទាំងមូល ។ លោក បន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺយើងបន្តដំណើរទៅមុខបង្កើតសាមគ្គីភាពជាមួយគ្នា ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
