អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះត្រួតពិនិត្យគុណភាពទំនិញ មុននឹងបញ្ជូនលក់តាមរថយន្ដចល័តជូនប្រជាពលរដ្ឋនៅតំបន់ក្រហម

អត្ថបទដោយ៖
ធី ដា

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប.នៅថ្ងៃទី២១មេសាឆ្នាំ២០២១ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះត្រួតពិនិត្យគុណភាព ផលិតផលទំនិញ ដែលត្រូវនាំយកទៅដាក់លក់ជូន ប្រជាពលរដ្ឋ ដើម្បីធានាថា ទំនិញដែលយកមកដាក់លក់ ជូនប្រជាពលរដ្ឋដែលកំពុងជាប់បម្រាម បិទខ្ទប់របស់រាជរដ្ឋាភិបាល មានគុណភាពសមស្រប មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ការចុះពិនិត្យនោះ ធ្វើឡើងនៅទីតាំងឃ្លាំងស្តុករបស់ក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្ម បណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្ម និងនៅតាមបណ្តាគោលដៅដែលរថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្មកំពុងធ្វើសកម្មភាពផ្គត់ផ្គង់ទំនិញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នៅថ្ងៃនេះដែរក្រុមការងារដែលរួមមានមន្រ្តីក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានសហការនាំយកទំនិញចាំបាច់មួយចំនួន រួមមាន អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធជាដើម ទៅលក់ជូនប្រជាពលរដ្ឋនៅគោលដៅសំខាន់ៗចំនួន៥កន្លែងនៃសតំបន់ក្រហម រួមមាន ទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំងភូមិត្រពាំងថ្លឹង៤ ទីតាំងបុរីរុងរឿងក្បែរផ្សាទួលពង្ររ ទីតាំងសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ និងទីតាំងស្ថានីយប្រេងឥន្ធនៈ PTT ស្ទឹងមានជ័យ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner