រាជរដ្ឋាភិបាលកម្ពុជា សម្រេច បង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ឌីជីថលជាតិ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ឌីជីថលជាតិ។ នេះបើយោងតាមសេចក្តីសម្រេច លេខ ៥០ សសរ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ។ សមាសភាពនៃក្រុមការងារនេះ មានចំនួន ១៥រូប និងមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន និង មានអនុប្រធាន៤រូប៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។