ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មកម្រិតស្រាលរាជធានីចាប់ខ្លួនតាមបង្គាប់តុលាការ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ០២ករណី តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន ៖
ទី១-ឈ្មោះ សែម កែវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចខាងក្រោយផ្សារទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៦២«ឋ» ដ.ច.ន ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ ចេញដោយចេញដោយលោក ម៉ម ចន្ទ័វណ្ណៈចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បានចាប់ខ្លួនថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៤៥ នាទី នៅចំណុច ផ្លូវលេខ២០០៧ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, និងទី២-ឈ្មោះ ជួង ប៉ែត ហៅ ពូអាត ភេទ ប្រុស កើតឆ្នាំ ១៩៨៥ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុងលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៤៧«ឈ» ដ.ច.ន ចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ចេញដោយចេញដោយលោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។បានចាប់ខ្លួនថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៧ និង ១៥ នាទី នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំង ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ