លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៌ ជូនជំនួយការនាយករដ្ឋបាលរាជធានីភ្នំពេញ ដែលរងគ្រោះអគ្គិភ័យឆេះផ្ទះយប់មិញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គិភ័យឆេះអស់០២ ខ្នងផ្ទះ ស្មើនឹង ០១ គ្រួសារ ស្ថិតនៅភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ពុត សុភ័ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ ជំនួយការ នាយករដ្ឋបាល រាជធានីភ្នំពេញ។

ឆ្លៀតឱកាសពេលនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាអគ្គីភ័យ ព្រោះខែនេះជារដូវក្តៅ វាអាចងាយរងគ្រោះដោយយថាហេតុណាមួយ ប្រសិនបើមិនបានពន្លត់ត្រឹមត្រូវ នូវប៉ារ៉ែតភ្លើង ចង្ក្រានហ្គាស ភ្លើងទាន ភ្លើងធូប មុនពេលចេញទៅក្រៅផ្ទះ ជាពិសេសត្រូវយល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក នាពេលបច្ចុប្បន្ន និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ-១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

ហើយអគ្គិភ័យនេះ ត្រូវបានឆាបឆេះនៅវេលាម៉ោង ២ៈ០០ នាទី ទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០  ចំពោះការខូចខូចខាតគឺឆេះផ្ទះចំនួន២ខ្នង ឈើលើ ថ្មក្រោមប្រហែល ៧០% ហើយទ្រព្យសម្បត្តិមួយចំនួនធំ រួមទាំងម៉ូតូចំនួន៥គ្រឿងទៀតផងដែរ ដោយបានប្រើប្រាប់រថយន្ដពន្លត់អគ្គិភ័យចំនួន១០គ្រឿង អគ្គិភ័យនេះគ្រប់គ្រងបាន ១០០% នៅវេលាម៉ោង ២ៈ៥០ នាទី នាថ្ងៃខែដដែល។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចជាទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានណែនាំចៅសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសាររងគ្រោះអគ្គិភ័យ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។ អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌបាន ផ្តល់ជូនរួមមាន ៖
– អង្ករ ១បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ,  តង់កៅស៊ូ១, ម៉ាស់ , អាល់កុល , ក្រម៉ា , រួមទាំងសម្ភារផ្ទះបាយមួយចំនួន និងថវិកាចំនួន ១០ម៉ឺនរៀល ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner