ឯកឧត្តម ម៉ុម សារឿន៖ ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ចាំបាច់ត្រូវមានការសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

អត្ថបទដោយ៖
Kien Sereyvuth

គណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានប្រជុំរៀបចំផែនការរបស់ខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងជម្ងឺឆ្លងថ្មីកូវីដ-១៩ ។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា៖ ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩ ចាំបាច់ត្រូវមានការសហការ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ ឯកឧត្តមបន្តថា  ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីវិធានការ ការពារពីជម្ងឺកូវី-១៩កាន់តែច្បាស់ ប្រធាន សសយក ថ្នាក់ក្រុង/ស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល ត្រូវធ្វើយុទ្ធនាការឲ្យកាន់តែសកម្ម និងផុសផុលបន្ថែមទៀត អំពីគ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ ជាពិសេស ត្រូវជំរុញឲ្យបានកាន់តែខ្លាំងដល់ អាជីវករ និងអ្នកទិញ ត្រូវប្រើម៉ាស់ លាងដៃនិងអាល់កុល ឬសាប៊ូ និងមិនឲ្យប៉ះពាល់ត្រង់ចំណុចសំខាន់ៗ មានដូចជា.ភ្នែក ច្រមុះ និងមាត់ ។

ឯកឧត្តម បន្តទៀតថា ចំនុចដែលគួរអនុវត្តឲ្យបានសកម្មបំផុតនោះ គឺត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋក្នុងទីរួមខេត្ត តាមក្រុង/ស្រុក និងទីប្រជុំជន ឬតាមមន្ទីរអង្គភាព កសិដ្ឋាននានា ធ្វើយ៉ាងឲ្យអត្រាការឆ្លងមានកម្រិតទាបបំផុត ។ លោក ម៉ែន គង់ អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ដើម្បីបញ្ជ្រៀបការយល់ដឹង ដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់អំពីគ្រោះថ្នាក់នៃជម្ងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងយកវិធានការសំខាន់ៗចំនួន៥មកអនុវត្តន៍។

ក្នុងនោះ រួមមាន៖ ១.បង្កើតក្រុមការងារផ្សព្វផ្សាយ ដែលស្រុក និងខេត្តរៀបចំសេចក្តីសម្រេចរួម។ ២.ធ្វើយ៉ាងណាឲ្យ សសយក ក្រុង/ ស្រុក/ខេត្ត មានការយល់ដឹងកាន់តែច្បាស់រួមគ្នា ពាក់ព័ន្ធនិងវិធានការការពារជំងឺកូវីដ-១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ ៣.ក្រុមការងារ សសយក តាមវិស័យត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ-១៩ក្នុងខេត្ត ឬក្នុងករណីបាច់ ។ ៤.បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬតាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ និង៥ សសយក ថ្នាក់ក្រុងស្រុកត្រូវត្រៀមសមាជិកសកម្ម សំខាន់ៗចាប់ពី៣០ទៅ៥០នាក់ បញ្ជូនមកថ្នាក់ខេត្តដើម្បីបញ្ជ្រៀបការយល់ដឹងពីការទប់ស្កាត់ជំងឺកូវីដ-១៩នេះ៕ ដោយ៖ ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner