ប្រជាពលរដ្ឋនៅតំបន់ក្រហមដែលកំពុងខ្វះស្បើងអាចទាក់ទងទៅកាន់គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដើម្បីសុំជំនួយបន្ទាន់

អត្ថបទដោយ៖
ធី ដា

គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានជូនដំណឹងថា ប្រសិនប្រជាពពលរដ្ឋកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ អាជជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម https://t.me/foodsupport តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.) ” ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី ១.ស្ថានភាពមុខរបរ ២.ស្ថានភាពគ្រួសារ, ៣.មូលហេតុដែលនាំឲ្យខ្វះស្បៀង ( ជីវភាពខ្វះខាត ឬ មិនអាចចេញក្រៅទិញស្បៀងបាន)។ ៤.ទីតាំងស្នាក់នៅ៖ ផ្ទះ….. ផ្លូវ…. សង្កាត់…. ខ័ណ្ឌ….. ៥.លេខទំនាក់ទំនង………………. ។

ក្រុមការងារ “គ.ប.ខ.” បញ្ជាក់ថា គេនឹងនឹងទទួលដោះស្រាយតែសំណូមពររបស់ប្រជាពលរដ្ឋណាដែលពិតជាកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូវម្ហូបអាហារប្រចាំថ្ងៃចាំបាច់បន្ទាន់នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះតែប៉ុណ្ណោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner