ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានណែនាំដល់កងកម្លាំងទាំងអស់ឱ្យប្រកានខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជាជីវះ

អត្ថបទដោយ៖
ធី ដា

អនុវត្ត តាមអនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ថ្នាក់ ដឹកនាំ ក្រសួង មហាផ្ទៃ និង ថ្នាក់ ដឹកនាំ អគ្គស្នងការ ដ្ឋាន នគរបាល ជាតិ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ហេង ចាន់ ធារី ប្រធាននាយកដ្ឋាននគរបាល ចរាចរណ៍ និង សណ្ដាប់ ធ្នាប់សាធារណៈបានណែនាំជាប់ជាប្រចាំដល់កងកម្លាំង នាយកដ្ឋាន ទាំងអស់ អោយប្រកាន់ខ្ជាប់ជានិច្ច នូវ ក្រមសីលធម៌ វិជ្ជាជីវៈ វិន័យអាកប្បកិរិយា ថ្លៃថ្នូរអត់ធ្មត់ខ្ពស់ និងជៀស វាងដាច់ខាតប្រេីអំពើហឹង្សាគ្រប់រូបភាព ក្នុង ពេល បំពេញ ភារកិច្ច អនុវត្ត វិធានការ នានា របស់ រាជរដ្ឋាភិបាល និងសូមលេីកទឹកចិត្តអោយកងកម្លាំង ទាំងអស់បន្តអនុវត្តនូវបេសកកម្ម ដ៏ មាន សារៈសំខាន់ នេះ អោយ ទទួល បាន ជោគជ័យ សំដៅ កាត់ ផ្តាច់ ការ ឆ្លង រាលដាល នៃ ជំងឺ កូវីត -១៩ និងឈាន ទៅ បញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភៈ អោយ បាន ឆាប់ ។

ជា មួយ នេះ ឯកឧត្ដម ឯក ឧត្ដមសេនីយ៍ ហេង ចាន់ ធារី បាន ណែនាំ រំលឹក ជា ប្រចាំដល់កង កម្លាំងទាំងអស់អំពីការរក្សាអនាម័យ ស្របតាមវិធាន សុខាភិបាល និង វិធានការ ៣ការ ពារ ៣កុំ របស់ រាជរដ្ឋាភិបាល។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner