ក្រសួងពាណិជ្ជកម្ម បានបន្តនាំយកទំនិញចាំបាច់មួយចំនួន លក់ជូនប្រជាពលរដ្ឋ ៨ទីតាំងដែលកំពុងជាប់ក្នុងតំបន់ក្រហម ដែលកំពុងបិទខ្ទប់

អត្ថបទដោយ៖
ធី ដា

ក្រសួងពាណិជ្ជកម្មបានណែនាំឱ្យក្រុមហ៊ុនហ្រ្គីនត្រេដ សហការជាមួយអគ្គនាយកដ្ឋានក.ប.ប. អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅថ្ងៃទី២២មេសានេះ បានបន្តនាំយកទំនិញចាំបាច់មួយចំនួន ទៅលក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់របស់រាជរដ្ឋាភិបាល។ ទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅទីតាំងបណ្តាស្តង់រួមមាន អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងបន្លែស្រស់មួយចំនួន។

គោលដៅដែលក្រសួងពាណិជ្ជកម្មបានរៀបចំឡើង មាន០៨ ទីតាំង រួមមាន ខណ្ឌមានជ័យមាន៣ ទីតាំង គឺ១. ទល់មុខស្ថានីយប្រេងឥន្ធនៈ TELA ផ្លូវ 44C, ២. ទល់មុខសាលា CUS ផ្លូវ 5MC, ៣. ទល់មុខ PM ក្រុង ភូមិដំណាក់ធំ៥។ ខណ្ឌពោធិសែនជ័យ មាន ៤ ទីតាំង គឺ១. ផ្ទះ ឡ ទល់មុខ ខេ ម៉ល ភូមិត្រំពាំងថ្លឹង២, ២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា), ៣. ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ និង ៤. ទល់មុខរោងចក្រ ក្រោន ភូមិត្រពាំងថ្លឹង៣។ ក្នុង ខណ្ឌទួលគោកមាន១ ទីតាំង គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ សង្កាត់បឹងសាឡាង។

ក្រសួងពាណិជ្ជកម្មបាន អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានអាសយដ្ឋានរស់នៅក្នុងតំបន់ខាងលើ អាចស្វែងរកទិញផលិតផលដែលមានដាក់តាំងលក់នៅបណ្តាស្តង់របស់ក្រសួងពាណិជ្ជកម្មតាមគោលដៅទាំង៨នោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner